ព័ត៌មានជាតិ

សេតវិមាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ប្រាប់​ប្រទេសអ៊ីរ៉ង់​ថា ​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​នៅក្រុង​ដាម៉ាស​នោះទេ

កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ម្សិលមិញនេះ សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកបានទាក់ទងទៅកាន់ប្រទេសអ៊ីរ៉ង់ថា ខ្លួនមិនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងមេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ នៅទីក្រុងដាម៉ាសនោះទេ។

លោកស្រី Karine Jean-Pierre លេខាធិការសារព័ត៌មានសេតវិមាន បានប្រាប់អ្នកសារព័ត៌មានថា យើងបានទាក់ទងទៅកាន់ប្រទេសអ៊ីរ៉ង់ថា សហរដ្ឋអាមេរិកមិនមានការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដែលបានកើតឡើងនៅក្នុងទីក្រុងដាម៉ាសនោះទេ ហើយយើងបានព្រមានប្រទេសអ៊ីរ៉ង់ មិនឱ្យប្រើការវាយប្រហារនេះ ធ្វើជាលេស ដើម្បីបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ ឬ ដើម្បីវាយប្រហារទីតាំង ឬ បុគ្គលិករបស់សហរដ្ឋអាមេរិកឡើយ។

យន្តហោះចម្បាំងអ៊ីស្រាអែលដែលសង្ស័យថា បានធ្វើការវាយប្រហារដោយទម្លាក់គ្រាប់បែកលើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស កាលពីថ្ងៃច័ន្ទ បានសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់ និង បានកត់សម្គាល់ឃើញថា ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលជាមួយសត្រូវក្នុងតំបន់របស់ខ្លួន។

សហរដ្ឋ​អាមេរិក​មានប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​វាយ​ប្រហារ​សងសឹក​ណាមួយ ដែល​អាច​កើតមាន​ឡើង​ពី​ប្រទេស​អ៊ីរ៉ង់ ហើយ​បេសកជន​អាមេរិក​បាន​នឹង​កំពុង​ធ្វើ​ការ​ជា​បន្ទាន់​ ដើម្បី​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹងនេះ។

លោកស្រី Jean-Pierre បាន​និយាយ​ថា​ ​ច្បាស់​ណាស់ ​យើង​មិន​ចង់​ឲ្យ​ជម្លោះ​នេះ ​រីក​រាលដាល​នោះទេ៕ ប្រភព៖ REUTERS

អត្ថបទពាក់ព័ន្ធ

Back to top button