ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវបានសត្វដំរីព្រៃមួយក្បាល ដេញចាប់បោក បណ្តាលឲ្យស្លាប់ ខណៈពេលដែលកំពុងដើររកទំពាំងនៅក្នុងព្រៃប្ញស្សីនៅ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

កាលពីវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ ស្ត្រីម្នាក់ត្រូវបានសត្វដំរីព្រៃចំនួន១ក្បាល ដេញចាប់បោក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតជីវតនៅក្នុងព្រៃប្ញស្សី ខណៈពេលដែលកំពុងដើររកទំពាំង ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចអូរដំរីផុង  ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ សែម ស៊ីណាត ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិមេមង  ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រស់នៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រួមជាមួយប្តី បានដើរចេញទៅរកត្រពាំងនៅត្រង់ចំណុចអូរដំរីផុង ដោយដើររកជីកត្រពាំងនៅកន្លែងឆ្ងាយផ្សេងពីគ្នា។ ខណៈពេលដែលស្ត្រីរងគ្រោះកំពុងតែដើររកជីកត្រពាំងតាមមាត់អូរ ក៏ស្រាប់តែមានសត្វដំរីព្រៃមួយក្បាល ដេញចាប់បោក បណ្តាលឲ្យស្ត្រីជនរងគ្រោះស្លាប់។ 

បច្ចុប្បន្ន សពរបស់ស្ត្រីជនរងគ្រោះខាងលើនេះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕

អត្ថបទពាក់ព័ន្ធ

Back to top button