ព័ត៌មានជាតិ

ស្ត្រីម្នាក់អង្គុយឡាយវីដេអូយំលើស្ពានកោះនរា ផ្អើលនាំគ្នាទៅឃាត់ 

រាជធានីភ្នំពេញ ៖ ស្ត្រី វ័យប្រមាណ៣០ឆ្នាំម្នាក់ បានមកអង្គុយឡាយវីដេអូយំនៅបង្កាន់ដៃស្ពាន កោះនរា បង្កការភ្ញាក់ផ្អើលដល់សន្តិសុខយាម ក្នុង តំបន់នោះ ទៅ ឃាត់ ព្រោះឃើញមិនស្រួល ក្រែងនាងលោ.តទឹក ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង ១២ អាធ្រាត្រថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ខាងកើតស្ពានកោះនរា ស្ថិត ក្នុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពី ស្ត្រី១រូបខាងលើ នោះ បានឱ្យដឹងថា មុនពេលមកដល់ស្ពាននេះ គាត់មានបញ្ហាផ្លូវចិត្ត រងសម្ពាធគ្រួសារ ត្រូវគ្រួសាររបស់គាត់វា.យដំ ធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត ក៏ធ្វើដំណើរពីផ្ទះមកកាន់ស្ពានកោះនរា រួចអង្គុយឡាយយំនៅក្បែរបង្កាន់ដៃស្ពានរយៈពេលយូរ ក្នុង បំណងចង់បញ្ច.ប់ ជីវិ.ត។ លុះដល់វេលា ម៉ោង១២អាធ្រាត្រ គេឃើញអ្នកយកព័ត៌មាន និងសន្តិសុខ យាមក្នុង តំបន់នោះ នាំគ្នាសាកសួរ និងលួងលោមគាត់ កុំឱ្យគិតខ្លី ទើបគាត់រៀបរាប់រឿងរ៉ាវក្នុងចិត្តចេញមកក្រៅអស់ តែម្ដង។

តាមសន្តិសុខយាមក្នុង តំបន់នោះបានឱ្យដឹង ថា ស្ត្រី ១រូបខាងលើនោះ មានបញ្ហាសតិមិនល្អ ឧស្សាហ៍ឃើញនាង និយាយម្នាក់ឯង នៅក្រោមដើមឈើម្ដុំកោះពេជ្រញឹកញាប់ផង ដែរ។

ក្រោយពេលកើតហេតុ សន្តិសុខនិង អ្នកសារព័ត៌មាន ក៏បាននាំគ្នាលួងលោមស្ត្រី១រូបនោះ ឱ្យត្រឡប់ទៅផ្ទះវិញ ព្រោះនៅទីនោះគ្រោះថ្នាក់ ហើយគេឃើញមានប្ដីមកទទួលគាត់ត្រឡប់ទៅផ្ទះវិញផងដែរ ៕

អត្ថបទពាក់ព័ន្ធ

Back to top button