ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវរថយន្តដឹកទំនិញ១គ្រឿង បុកនិងកិន បណ្តាលឱ្យស្លាប់

ភ្នំពេញ ៖ កាលពី ថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២៤ នៅចំណុចមុខស្ថានីយប្រេងតូតាល់ (ខាងកើតស្ថាននីបូមទឹកកប់ស្រូវ) តាមមហាវីថីឈ្នះឈ្នះ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ស្រី រ៉ាន់ អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពាក់ស្លាកលេខ កណ្ដាល១C-៦៣៤៨ ។ ចំណែករថយន្តបង្កម៉ាក ISUZU ជារថយន្តឃ្លុបដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង ៣A-៤៤៦១ បើកបរដោយបុរសម្នាក់បានរត់គេចខ្លួនបាត់។
នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូ១គ្រឿងខាងលើ ធ្វើដំណើរតាមផ្លូវបេតុង អតីតឡុងឈិន ក្នុងទិសដៅពីជើងទៅត្បូង លុះពេលមកដល់កន្លែងកើតហេតុ ក៏បានបើកបត់ឆ្វេងឆ្លងមហាវីថីឈ្នះឈ្នះ មានរថយន្ត១គ្រឿងបានឈប់បើកផ្លូវឱ្យឆ្លង តែ រថយន្ត១គ្រឿងទៀត ក៏បានបើកជ្រែងពីកើតទៅលិច មកបុក និងកិនម៉ូតូជនរងគ្រោះជាប់ក្រោមរថយន្ត និងកិនជនរងគ្រោះ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបរបានអែបខាងរួចគេចខ្លួនបាត់។
តាមប្រភពព័ត៌មានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះតែងតែជិះម៉ូតូទៅធ្វើការនៅផ្សារបឹងកេងកង តែថ្ងៃនេះបានជួបនូវគ្រោះអកុសល់ ខណៈជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបើកបុក និងកិនស្លាប់តែម្ដង។ ចំណែកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទពាក់ព័ន្ធ

Back to top button