ព័ត៌មានជាតិ

ស្នងការដ្ឋាន នគរបាល ខេត្ត បន្ត អនុវត្ត ត្រួតពិនិត្យ អាវុធ គ្រឿងផ្ទុះ សារធាតុ ញៀន និង ជាតិ ស្រវឹង នៅ ភូមិសាស្ត្រ ខេត្ត ទាំងមូល ចំនួន ០២ គោលដៅ ជា ប្រចាំ  

ខេត្តតាកែវ​ ៖​ នា​រាត្រី​ថ្ងៃ​សុក្រ​ ៦​រោច​ ខែមាឃ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ពុទ្ធសករាជ​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២៤​ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បន្ត​អនុវត្ត​ជា​ប្រចាំ​តាម​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​ ឈាង​ ផា​ន់​ណា​រ៉ា​ ស្នងការ​នគរបាល​ខេត្តតាកែវ​ និង​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​បទបញ្ជា​ពី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ អ៊ូច​ ភា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​។​ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​រៀបចំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​អាវុធ​គ្រឿងផ្ទុះ​ សារធាតុ​ញៀន​ និង​ជាតិ​ស្រវឹង​ នៅ​ភូមិសាស្ត្រ​ខេត្ត​ទាំងមូល​ចំនួន​ ០២​គោលដៅ​នៅ​ពេល​យប់​ ដើម្បី​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ សុវត្ថិភាព​ និង​កាត់​បន្ថយ​បទល្មើស​ផ្សេងៗ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​ និង​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មក​ពី​ការ​សេព​គ្រឿង​ស្រវឹង​ហើយ​បើកបរ​ផង​ដែរ​៕​

អត្ថបទពាក់ព័ន្ធ

Back to top button