ព័ត៌មានជាតិ

ស្បៃមុងនេសាទខុសច្បាប់ចំនួន២ទីតាំង ត្រូវបានដុតបំផ្លាញចោល ក្រោយពេលសមត្ថកិច្ចដកហូតបាន

កាលពីថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត បានចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់បានចំនួន២ទីតាំង ដែលមានទីតាំងស្ថិតនៅ ភូមិជើងទឹក “ខ” និង ភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនេសាទខុសច្បាប់ខាងលើនេះ សមត្ថកិច្ចបានដកហូតនូវ ស្បៃរបាំងចំនួ១.៦៤០ម៉ែត្រ, បង្គោលចំនួន៥៤០ដើម និង លូមាត់ស្បៃចំនួន៤១មាត់។

សម្ភារៈនេសាទខុសច្បាប់ទាំងអស់នេះ ដែលសមត្ថកិច្ចដកហូតបាន ត្រូវបានដុតបំផ្លាញចោល៕

អត្ថបទពាក់ព័ន្ធ

Back to top button