ព័ត៌មានជាតិ

ស្លាប់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ជើងឯក

កាលពីយប់ថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅថា ផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខបង្គោលភ្លើងគីឡូម៉ែត្រលេខ៧ខាងកើតថ្នល់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បណ្តាលឲ្យឈ្មោះ សោម សីហាក់ អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ ជាអ្នកបើកម៉ូតូអាគប់ CUP-50 ស៊េរីចាស់ ពណ៍ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 ដឹកកូនប្រុសម្នាក់ជិះពីខាងមុខឈ្មោះ សោម សុវណ្ណបញ្ញា អាយុ៤ឆ្នាំ រងរបួសបែកក្បាល និង ពកក្បាលពីខាងក្រោយ ចំណែកឯកូនស្រីម្នាក់ទៀត ជិះឱបចង្កេះពីខាងក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ១១ឆ្នាំ ស្លាប់នៅឯមន្ទីរពេទ្យគន្ធបុប្ផា ក្រោយពេលប្រជាពរដ្ឋបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។

សូមបញ្ជាក់ផងដែរថា នៅទល់មុខចំណុចកន្លែងកើតហេតុខាងលើនេះ មានបំពាក់កាមេរ៉ាសុវត្ថិភាពនៅពីលើបង្គោលភ្លើង។ សម្រាប់ព័ត៌មានលម្អិតទាក់ទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button