កាលពីថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំស្តីទីម្នាក់ ឈ្មោះ ខែក ធីសែន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1I-2817 បុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-6318 បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ដែលមានទីតាំងស្ថិតនៅ ភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូង ខណៈពេលរៀបនឹងប្រកាសចូលកាន់មុខតំណែង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយខាងលើនេះ បានរត់គេចខ្លួន បាត់ស្រមោលសូន្យឈឺង។ ចំណែកឯសាកសពរបស់នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំស្តីទី ត្រូវបានសមត្ថកិច្ច ប្រគល់ជូនគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕