ព័ត៌មានជាតិ

ស្លាប់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង រថយន្តនៅសង្កាត់ព្រែកលាភ

(ព័ត៌មានបឋម)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-2226 បុកជាមួយនឹងគូថរថយន្ត LUXUS 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3376 បណ្តាលឲ្យបុរសអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅ វេលាម៉ោង៤រសៀល ថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅលើនៅលើផ្លូវជាតិលេខ៦A ក្បែរក្រុមហ៊ុន គូបូតា លីស៊ីង (ខេមបូឌា) ម.ក ហៅកាត់ថា ខេអិលស៊ី ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាភ  ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button