ព័ត៌មានជាតិ

ស្លាប់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្ទៃទឹករវាងទូក និង ទូកនៅ ឃុំកោះកាពិ ស្រុកកោះកុង

មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្ទៃទឹកមួយបានកើតឡើង រវាងទូកអូសម៉ាស៊ីនគោយន្ត និង ទូកអូសម៉ាស៊ីនឡាន បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍ ។ នេះបើយោងតាមក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្ទៃទឹកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥:២០នាទីល្ងាច ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលមានទីតាំងស្ថិតនៅ ស្ថិតនៅត្រង់ចំណុច ២៣-៥៨ សមុទ្រក្រៅ ភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលការពារព្រំដែនទឹកឡាំដាំ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស សារ៉ាត់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះដល់កន្លែងកើតហេតុ និង បានធ្វើការជួយសង្គ្រោះ និង បញ្ជូនទូកបង្កឲ្យទៅទីបញ្ជាការវរសេនាទូចនគរបាលការពារព្រំដែនទឹកលេខ ២៦៩ ខេត្ត កោះកុង ដើម្បីចាត់ការតាមនីតិវិធី ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button