ព័ត៌មានជាតិ

ស្លាប់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង កង់នៅ ស្រុកអង្គរជុំ ខេត្តសៀមរាប

កាលពីវេលាម៉ោង៧:០៥នាទីព្រឹក ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និង កង់ បណ្តាលឱ្យបុរសជាអ្នកជិះកង់វ័យ៦៣ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម បង្កការភ្ញាក់ផ្អើល ដែលមានទីតាំងស្ថិតនៅ ភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក Toyota Rush ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-4496 បើកបរដោយឈ្មោះ អ៊ាន សុខេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បុកជាមួយអ្នកជិះកង់ឈ្មោះ ឈុត វ៉ន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅ ភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឱ្យស្លាប់ភ្លាមៗ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលចរាចរណ៍ចុះធ្វើការវាស់វែង ព្រមទាំងយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការនគរបាលស្រុកអង្គរជុំ ដើម្បីធ្វើការដោះស្រាយ៕

អត្ថបទពាក់ព័ន្ធ

Back to top button