ព័ត៌មានជាតិ

ស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅ  ស្រុកត្រាំកក់ ខេត្តតាកែវ

កាលពីវេលាម៉ោង ៣:១៥នាទីរសៀល ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្ករឡើងដោយខ្លួនឯង បណ្តាលឲ្យបុរសម្នាក់បានស្លាប់ និង ស្ត្រីម្នាក់រងរបួសធ្ងន់ ដែលមានទីតាំងស្ថិតនៅ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៦ និង ៧៧ ភូមិអង្គត្នោតកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ គឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ជិះម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-1160 អត់ពាក់មួកសុវត្ថិភាព និង អ្នកអ្នករួមដំណើរជាមួយម្នាក់ទៀតឈ្មោះ ហ៊ី កីឡា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកសិករ អត់ពាក់មួកសុវត្ថិភាព  រស់នៅ ភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ អត់ពាក់មួកសុវត្ថិភាព ធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើ ខ្វះការប្រុងប្រយ័ត្ន បានរ៉េចង្កូតម៉ូតូ ធ្លាក់ផ្លូវ រួចទៅបុកជាមួយនឹងស្ពាន បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកឯអ្នកអ្នករួមដំណើរជាមួយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ ដើម្បីជួសង្គ្រោះអាយុជីវិត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យមើល។ ចំណែកឯសាកសពរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូរបស់ជនងរងគ្រោះវិញ ត្រូវបានប្រគល់ជូនសាច់ញាតិវិញ៕

អត្ថបទពាក់ព័ន្ធ

Back to top button