ព័ត៌មានជាតិ

ស្លាប់ម្នាក់ និង របួសម្នាក់ក្នុងអំពើហិង្សាដោយចេតនានៅខាងកើតរង្វង់មូលវត្តដំណាក់ ក្រុងសៀមរាប

កាលពីថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអំពើហិង្សាដោយចេតនា ជិះម៉ូតូដេញតាមកាប់ពីក្រោយដោយប្រើដាវ កាប់ត្រូវចំឈ្មោះ គង់ លីអាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ទីកន្លែងកំណើត ភូមិទំនប់ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញុ ដែលមានទីលំនៅបច្ចុប្បន្ននៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហើយក៏បានរេចង្កូតម៉ូតូទៅបុកជាមួយនឹងបង្គោលភ្លើង បណ្តាលឲ្យស្លាប់ ចំណែកឯឈ្មោះ ស៊ូ សុវណ្ណត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្សបរិញ្ញាបត្រឆ្នាំទី១ ទីកន្លែងកំណើត ភូមិស្រះឈូក ឃុំកំពង់ប្រណាក់ ស្រុកត្បែងមានជ័យ ខេត្រព្រះវិហារ ដែលមានទីលំនៅបច្ចុប្បន្ននៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប រងរបួសក្រោមភ្នែកខាងស្តាំចំនួន១កន្លែង និង លើខ្នងដៃខាងស្តាំចំនួន១កន្លែង ដែលមានទីតាំងស្ថិតនៅ ត្រង់ចំណុចខាងកើតរង្វង់មូលវត្តដំណាក់ ជិតគុទាវចែមពរ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពនេះពិតប្រាកដមែន ដោយបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មូលហេតុដោយសារគំនុំ ធ្លាប់មានទំនាស់នឹងគ្នា។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កសាងសំណុរឿង និង អនុវត្តន៍តាមនិតិវិធី។ ចំណែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រីឯសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារវិញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button