
(ព័ត៌មានបឋម)៖ នៅយប់ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់បានកើតឡើងរវាង រថយន្តធំ ពាក់ស្លាកលេខ កំពង់ចាម 4A-0945 និង ម៉ូតូ ពាក់ស្លាកលេខ 1Z-7511 បណ្តាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅតាមបណ្តោយផ្លូវជាតិ៧១C ដែលមានទីតាំងស្ថិតនៅក្នុង ភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពុងចាម។
សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕





