ព័ត៌មានជាតិ

ស្លាប់១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្រុងប៉ៃលិន

នៅវេលាម៉ោង៤ និង២០ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍១ នៅចំណុចផ្លូវបំបែកចំការកាហ្វេ ស្ថិតក្នុងភូមអូរពើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន បណ្តាលអោយបាត់បង់អាយុជីវិតបុរស១នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

បុរសវ័យកណ្ដាលដែលបានបាត់បង់ជីវិត គឺមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ និង ជិះម៉ូតូពាក់ស្លាកលេខ បាត់ដំបង 1AQ-5841។

បច្ចុប្បន្ន សពត្រូវ បានដំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ និង កំពុងស្វែងរកសាច់ញាតិគាត់ផង។

សូមបងប្អូនជួយ share ដើម្បី ជួយស្វែងរកក្រុមគ្រួសារ សាច់ញាតិរបស់គាត់៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button