ព័ត៌មានជាតិ

ស្លាប់២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកត្រាំកក់ ខេត្តតាកែវ

កាលពីថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រ ២០-២១ ភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ម៉ូតូហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1P-0512 បើកបរដោយឈ្មោះ ឈៀង បារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច បានបុកជាមួយនឹងម៉ូតូហុងដាឌ្រីម C125 ភ្នំពេញ 1JK-0012 បើកបរដោយឈ្មោះ ឆន ជីវ័ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត បណ្តាលឲ្យអ្នកជិះម៉ូតូ ពាក់ស្លាកលេខ កំពត 1P-0512 ស្លាប់បាត់បងជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកឯអ្នកជិះម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ 1JK-0012 បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ 

សពជនរងគ្រោះទាំង២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានប្រគល់ជូនសាច់ញាតិសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button