
(ព័ត៌មានបឋម)៖ រថយន្ត Alphat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657 ជាប្រភេទរថយន្តតាក់ស៊ី បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយក្រឡាប់រថយន្តជាច្រើនជុំ បណ្តាលឲ្យមនុស្សស្លាប់ និង រងរបួសជាច្រើននាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅ ព្រឹកព្រលឹមថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០ ក្នុងខេត្តកំពង់ស្ពឺ។
សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕
សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕









