ព័ត៌មានអន្តរជាតិ

ឡាតវៀ និងអេស្តូនី បញ្ជាទិញអាវុធជាង១ពាន់លានអឺរ៉ូពីអាល្លឺម៉ង់

ប្រទេស២ស្ថិតនៅក្នុងតំបន់ប៉ាល់តិចដែលមានប្រទេសឡាតវៀ និងអេស្តីនីត្រូវបានគេដឹងថា នឹងត្រៀមទទួលបានកញ្ចប់អាវុធទំនើបមួយចំនួនពីប្រទេសអាល្លឺម៉ង់ដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់ប្លុកអឺរ៉ុបក្នុងការបង្កើនសមត្ថភាពការពារជាតិក្នុងតំបន់។

តាមផែនការសរុបចូលគ្នារវាងប្រទេសទាំងពីរពួកគេនឹងបញ្ជាទិញអាវុធរបស់អាល្លឹម៉ង់នៅក្នុងខែកញ្ញាខាងមុខនៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃប្រមាណជាង១០០០លានអឺរ៉ូដែលក្នុងនោះឡាតវៀតនឹងបញ្ជាទិញ៦០០លានអឺរ៉ូជាមួយនឹងប្រព័ន្ធការពារដែនអាកាស។ កិច្ចព្រមព្រៀងនេះត្រូវបានគេដឹងថាជាកំណត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសជាង៣០ឆ្នាំមកនេះគឺជាខ្ទង់ចំណាយដ៏ច្រើនបំផុតមិនធ្លាប់មាន។

បន្ថែមលើសពីនោះ ក្រុមហ៊ុនអ្នកផលិតអាវុធអាល្លឺម៉ង់ Hensoldt ក៏នឹងផ្តល់បន្ថែមនូវបច្ចេកវិទ្យាអាវុធដែលមានតម្លៃប្រមាណជា១០០លានអឺរ៉ូបផងដែរទៅឲ្យប្រទេសទាំងពីរ។ ក្រុមហ៊ុនក៏នឹងអាប់ក្រេតបច្ចេកវិទ្យារ៉ាដា TRML-4D ទៅជាប្រព័ន្ធការពារដែនអាកាសទំនើបបំផុត IRIS-T SLM ដើម្បីត្រៀមប្រគល់ឲ្យអតិថិជនទាំងពីរនេះផងដែរ។

គួរឲ្យដឹងដែរថាសមត្ថភាពរបស់ TRML-4D បច្ចុប្បន្នអាចចាប់សញ្ញា និងគោលដៅបានរហូតទៅដល់រយៈចំងាយ២៥០គីឡូម៉ែត្រ ហើយថែមទាំងអាចចាប់គោលដៅដល់ទៅ១៥០០ក្នុងពេលតែមួយទៀតផង។

ផែនការបង្កើនប្រព័ន្ធការពារជូនដល់ប្រទេសក្នុងតំបន់ប៉ាល់តិចនេះគឺស្ថិតនៅក្នុងគំនិតផ្តួចផ្តើមរបស់អឺរ៉ុបដែលស្គាល់ឈ្មោះថា Sky Shield Initiative ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយប្រទេសអាល្លឺម៉ង់ស្ថិតនៅក្រោមការដឹកនាំរបស់លោកអតីតអធិកាបតីអាល្លឺម៉ង់ Olaf Scholz កាលពីឆ្នាំ២០២២។

គិតត្រឹមឆ្នា២០២៤នេះ Sky Shield Initiative មានបញ្ជូលប្រទេសចំនួន២១មកហើយដែលរួមមានទាំងប្រទេសមិនមែនជាសមាជិករបស់អង្កណាតូផង ដូចជាអូទ្រីស និងស្វីស ហើយគោលបំណងគឺធ្វើយ៉ាងណាអាចឲ្យប្រព័ន្ធការពារដែនអាកាសនៅទូទាំងទ្វីបមានប្រសិទ្ធភាពខ្ពស់ចាប់ពីតំបន់ Nordic រហូតទៅទល់ប្រទេសតួគី៕

អត្ថបទពាក់ព័ន្ធ

Back to top button