ព័ត៌មានជាតិ

ឡានទំនើបបុកម៉ូតូអ្នកដឹកអន ឡាញស្លាប់ផ្អើលពេលឃើញ អ្នកចុះពីលើឡានបង្កជា«ប៉ាហ្វី ដូ »តារាហ្វេសប៊ុកធ្វើម្ហូប

រាជធានីភ្នំពេញ ៖ បុរស ជា អ្នក ដឹក ជញ្ជូន តាម អន ឡាញ ម្នាក់ បានស្លា.ប់ បាត់បង់ ជីវិត ភ្លាម ៗ នៅ នឹង កន្លែង ហេតុ ខណៈ ពេល កំពុង ជិះ ម៉ូតូ ត្រូវ បាន រថយន្ត សេរី ទំនើប បើក លឿន ដូច ហោះ បុក ពីក្រោយ ពេញទំហឹង ខ្ទាត ម៉ូតូ ជា ច្រើន ម៉ែត្រ ចំណែក រថយន្ត បង្ក ព្យាយាម បើកគេច ត្រូវ បាន ប្រជាពលរដ្ឋ នាំ គ្នា ដេញ តាម ស្ទាក់ ឃាត់ បាន ពេលនោះ គេឃើញបុរសជាជនជាតិចិនចំនួន២នាក់ចុះពីលើរថយន្តបង្កនោះ ក្នុងនោះមានម្នាក់ដែលគេស្គាល់ថាជា តារាល្បីលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ខាងធ្វើម្ហូប «ប៉ា ហ្វី ដូ » ។ 

ហេតុការណ៍ខាងលើនេះ បាន បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល នៅ វេលា ម៉ោង ១ រំលង អា ធ្រា ត្រ ឈាន ចូល ថ្ងៃ ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ សហព័ន្ធ រុ ស្ស៊ី ទល់មុខ ធនាគារ មួយកន្លែង ក្នុង ភូមិ ប៉ប្រក ខាងជើង សង្កាត់ កា កាប ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ ហើយ រថយន្តបង្កត្រូវចាប់ឃាត់បាននៅក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជន រង គ្រោះដែលបាត់បង់ជីវិត ឈ្មោះ សោ ន សឹ ត ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ដឹក ជញ្ជូន តាម អន ឡាញ មានស្រុក កំណើត នៅ ភូមិ គោក ក្រោល ឃុំ គោក ដូង ស្រុក អង្គរជុំ ខេត្តសៀមរាប ជាអ្នកបើកបរ ម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រី ម ស៊េរី ២០១៧ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ សៀមរាប 1V-9127 ។ ចំណែក រថយន្ត បង្កម៉ាក LAMBORGHINI HURACAN STO ពណ៌ ទឹកក្រូច ពាក់ ស្លាក លេខ កម្ពុជា S.R.999 ជិះគ្នា២នាក់ ជាបុរសជនជាតិចិន ក្នុងនោះមានម្នាក់ឈ្មោះ ប៉ា ហ្វី ដូ ដែល ជាតា រា ល្បី តាម បណ្ដាញ សង្គម Facebook និង Tik Tok ខាង ធ្វើ ម្ហូប ។

តាម ប្រភព ព័ត៌មាន បានឱ្យ ដឹង ថា មុន ពេល កើតហេតុ គេ ឃើញ ជន រង គ្រោះ ជិះ ម៉ូតូ តែ ម្នាក់ឯង ធ្វើ ដំណើរ ក្នុង ទិស ដៅ ពី កើត ទៅ លិច ខណៈ មក ដល់ ចំណុច ខាងលើ ស្រាប់តែ ត្រូវ បាន រថយន្ត ម៉ាក LAMBORGHINI HURACAN STO ពណ៌ ទឹកក្រូច ធ្វើ ដំណើរ ស្រប ទិស គ្នា ក្នុង ល្បឿន យ៉ាង លឿន ទៅ បុក ម៉ូតូ រង គ្រោះ ពីក្រោយ ពេញទំហឹង បណ្ដាល ឱ្យ ខ្ទាត ម៉ូតូ ជា ច្រើន ម៉ែត្រ រីឯ អ្នក បើក ម៉ូតូ ដួល បោក ក្បាល នឹង ថ្នល់ ស្លា.ប់ ភ្លាម ៗនៅកន្លែងកើតហេតុ ។ បន្ទាប់ មក រថយន្ត បង្ក បាន ព្យាយាម បើក គេច ចេញពី ផ្លូវ សហព័ន្ធ រុ ស្ស៊ី ចូល ផ្លូវ ២០០៤ ឆ្ពោះទៅ ផ្លូវ ដួង ងៀប ក្នុង សង្កាត់ ស្ទឹង មាន ជ័យ ៣ ខណ្ឌមានជ័យ ហើយក៏មានបុរសជាជនជាតិម្នាក់ទៀត ជា បក្ខពួក បាន បើករថយន្តមួយគ្រឿង ម៉ាក BMW ពណ៌ ខៀវ ពាក់ ស្លាក លេខ កម្ពុជា MR. TOMI បម្រុងមក រំដោះ ដើម្បី រត់គេច ខ្លួន តែត្រូវ ប្រជាពលរដ្ឋ នាំ គ្នា ស្ទាក់ ឃាត់ខ្លួន បានទាំង៣នាក់ ក្នុងនោះមានម្នាក់ជា តា រា ល្បី តាម បណ្ដាញ សង្គម Facebook Tik Tok ខាង ធ្វើ ម្ហូប «ប៉ាហ្វីដូ» ។ រួច ទាក់ទង រាយការណ៍ ទៅ សមត្ថកិច្ច មូលដ្ឋាន ចុះ មក អន្តរាគមន៍ ភ្លាម ៗ ដើម្បីឃាត់ខ្លួនតែម្តង ។

ប្រភព ដដែល បាន បន្ត ទៀត ថា ពេល ដែល សមត្ថកិច្ច ឃាត់សួរនាំ តារា ហ្វេសប៊ុក ប៉ាហ្វីដូ បានលើកដៃសំពះនិយាយសុំទោស និង បដិសេធ ថា ខ្លួន មិនមែន ជា អ្នក បើក បររថយន្ត នោះ ទេ គឺ មិត្តភក្តិរបស់ខ្លួន ជា អ្នក បើកបរ តែតាម ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុឃើញច្បាស់ ថា មានបុរសជាជនជាតិចិនម្នាក់ និង តារាហ្វេសប៊ុកខាងធ្វើម្ហូបមួយរូបនេះ បាន ចុះ ពីលើ រថយន្ត បង្ក ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានអះអាងថា ខណៈឃាត់បានរថយន្តស៊េរីទំនើបខាងលើ តារាហ្វេសប៊ុកខាងធ្វើម្ហូប ប៉ាហ្វីដូ ព្យាយាមបើកទ្វាររថយន្តចុះគេចខ្លួន ។

ទោះជា យ៉ាងណា ខាង សមត្ថកិច្ច បាន នាំ តារាហ្វេសប៊ុកខាងធ្វើម្ហូប ប៉ាហ្វីដូ និងមិត្តភក្តិ ២ នាក់ ទៀត យក ទៅ ផ្នែក ជំនាញ ដើម្បី សួរនាំ បន្ត នៅ ខណ្ឌ ពោធិ សែន ជ័យ ។

ក្រោយ ពេល កើតហេតុ សព រង គ្រោះ ត្រូវ បាន សមត្ថកិច្ច ផ្នែក ជំនាញ ប្រគល់ ទៅ សាច់ញាតិ ក្រុម គ្រួសារ ដឹក យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ចំណែក ម៉ូតូ រង គ្រោះ និង រថយន្ត បង្ក គេ ឃើញ សមត្ថកិច្ច មូលដ្ឋាន និង សមត្ថកិច្ច ជំនាញ ការិយាល័យ ចុះ វាស់វែង យក ទៅ រក្សា ទុក នៅ ជំនាញ នគរបាល ចរាចរណ៍ ផ្លូវគោក រង់ចាំ ធ្វើការ ដោះស្រាយ បន្តពេល ក្រោយ ៕

អត្ថបទពាក់ព័ន្ធ

Back to top button