ព័ត៌មានជាតិ

ឡិចស៊ីសដឹកអ្នកដំណើរជាង១០នាក់ បើកវ៉ាប៉ះឡានក្រុង ក្រឡាប់ផ្អើលផ្លូវជាតិលេខ៦

ខេត្តសៀមរាប ៖ យ៉ាងហោចណាស់មនុស្សជាង១០នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកឡិចស៊ីស បើកវ៉ា ក៏បានប៉ះរថយន្តក្រុង បណ្តាល ឱ្យ រថយន្តឡិចស៊ីសក្រឡាប់ បង្កការកកស្ទះមួយសន្ទុះធំ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៥នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែតលេខ ៣៥៤-៣៥៥ ស្ថិតនៅភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

បើតាមប្រភពពីសមត្ថកិច្ចបាន ឱ្យ ដឹងនៅរសៀលថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៤ នេះថា ភាគីខាងរថយន្ត១គ្រឿងម៉ាក Lexus rx300 ពណ៍ទឹកមាស ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A- 9163 បើកបរដោយ ឈ្មោះ ង៉ែត មិថុនា ភេទប្រុស អាយុ២៧ ឆ្នាំ បច្ចុប្បន្ន រស់នៅ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានអ្នករួមដំណើរចំនួន១០ នាក់ ក្នុងនោះមាន ១-ឈ្មោះ ម៉ម ភាព ភេទស្រី អាយុ៨៦ ឆ្នាំ ២-ឈ្មោះ រីវ រ័ត្ន ភេទស្រី អាយុ ៤៨ ឆ្នាំ ៣-ឈ្មោះ ឃឹម រី ភេទស្រី អាយុ ៥២ ឆ្នាំ ៤- ឈ្មោះ អ៊ី សុភា ភេទប្រុស អាយុ៣០ ឆ្នាំ ។

៥-ឈ្មោះ ធី សាន់យ៉ា ភេទស្រី អាយុ២៩ ឆ្នាំ ៦- ឈ្មោះ ធី សានិត ភេទស្រី អាយុ២៥ឆ្នាំ ៧-ឈ្មោះ សេត វិសាល ភេទប្រុស អាយុ០៥ឆ្នាំ ៨-ឈ្មោះសុភា ឈីអ៉ិញ ភេទស្រី អាយុ០៥ ឆ្នាំ ៩-ឈ្មោះថុនា ជិញ ភេទស្រី អាយុ២ឆ្នាំ ១០-ឈ្មោះសុភា យូអ៉ី ភេទស្រី អាយុ៨ខែ ។ អ្នករួមដំណើរ រស់នៅភូមិឃុំជាមួយអ្នកបើកបរ។

ចំណែកភាគីខាងរថយន្តមួយគ្រឿង ម៉ាក HYUNDAI (ប្រភេទឡានក្រុង) ពណ៌សលាយបៃតង និង ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6255 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

តាមប្រភពពីសមត្ថកិច្ចបាន ឱ្យ ដឹង បន្ត ថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត បង្កដោយ រថយន្ត១គ្រឿងម៉ាក Lexus rx300 បើកបរក្នុងទិសដៅពីលិចទៅកើត បានបើកជែង (វ៉ា) បណ្ដាលឱ្យប៉ះរថយន្តម៉ាក HYUNDAI (ប្រភេទឡានក្រុង) ក្នុងទិសដៅ ស្របគ្នា បណ្ដាលឱ្យ ថយន្តម៉ាកឡិចស៊ីសក្រឡាប់តែ ម្ដង។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍ខាងលើ នេះ បណ្តាលឱ្យរងរបួសធ្ងន់១នាក់ ឈ្មោះ ម៉ម ភាព ភេទស្រី អាយុ៨៦ ឆ្នាំ បាក់ជើងស្ដាំ។ រងរបួសស្រាល១០ នាក់ ស្រី៨នាក់។ ខូចខាតរថយន្ត ០២ គ្រឿង ធ្ងន់១គ្រឿង ស្រាល១គ្រឿង ។ ចំណែកបើកបររថយន្តក្រុងបានចុះពីលើរថយន្តរត់គេចខ្លួន បន្ទាប់ពីសមត្ថកិច្ចទៅដល់ ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបណ្តាលមកពីអ្នកបើកបរ រថយន្តម៉ាក Lexus rx300 ឡើងជែង(វ៉ា) ក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះយកជ ន រងគ្រោះទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ នឹងយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់៕

អត្ថបទពាក់ព័ន្ធ

Back to top button