ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើឱ្យប្រទេសម្ចាស់ជំនួយ “បន្តជួយ” នៅក្នុងប្រតិបត្តិរបស់ការទីភ្នាក់ងារនៅក្នុងតំបន់ហ្គាហ្សា

កាលពីថ្ងៃសៅរ៍ម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតែរ៉េស បានសុំឱ្យរដ្ឋម្ចាស់ជំនួយ “ធានាការបន្តជួយ” ដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន បន្ទាប់ពីមានម្ចាស់ជំនួយមួយចំនួនបានធ្វើតាមសហរដ្ឋអាមេរិក និងកាណាដាក្នុងការបញ្ឈប់ការផ្តល់មូលនិធិជុំវិញការចោទប្រកាន់បុគ្គលិកជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារ ថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាសទៅលើប្រទេសអ៊ីស្រាអែល។

សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងធ្វើឱ្យមានវឌ្ឍនភាពលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ដែលប្រទេសអ៊ីស្រាអែលនឹងផ្អាកប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សារយៈពេលព២ខែ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងជាង១០០នាក់៕

ប្រថភព៖ FRANCE 24, ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button