ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះដេប៉ូលក់ឈើមួយកន្លែងនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ 

រាជធានី ភ្នំពេញ ៖ ព័ត៌មានបឋមមានករណីអគ្គិភ័យកំពុង ឆាបឆេះដេប៉ូ លក់ ឈើមួយកន្លែងដែលស្ថិតនៅមុខវិទ្យាបឹង ត្របែកក្នុង សង្កាត់ទន្លេបាសក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលា ម៉ោង ០៩ និង ១០ នាទី យប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ។

គិតមកត្រឹមវេលា ម៉ោង ០៩ និង ៥៥ នាទី យប់ថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញបាននិងកំពុងជួយ អន្តរាគមន៍ បាញ់ទឹកពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុផងដែរ ។ ដោយសមត្ថកិច្ចជំនាញគ្រប់គ្រងបានប្រមាណ៨០ទៅ៩០ ភាគរយហើយ ៕

អត្ថបទពាក់ព័ន្ធ

Back to top button