ព័ត៌មានជាតិ

អគ្គិភ័យឆាប់ឆេះផ្ទះអស់៥ខ្នង នៅ ក្រោយអតីតម៉ុងឌីយ៉ាល់

រាជធានី ភ្នំពេញ ៖ លំនៅ ឋាន ធ្វើ ពី ឈើ ប្រក់ ស័ង្កសី សង់ ជាប់ ៗ គ្នា នៅ ក្រោយ អតីត ម៉ុង ឌី យ៉ា ល់ នៅ ក្នុង សង្កាត់ ផ្សារ ដើម គរ ខណ្ឌទួលគោក ត្រូវ បាន អគ្គិភ័យ ឆាបឆេះ យ៉ាង សន្ធោសន្ធៅ បណ្តាល អោយ ផ្ទះ ចំនួន ៥ ខ្នង រង ការ ខូចខាត ទាំងស្រុង ។

ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ប្រមាណ ០៤ និង ១០ នាទី រសៀល ថ្ងៃ ទី ០៦ ខែមីនា ឆ្នាំ ២០២៤ នេះ ហើយ រថយន្ត ពន្លត់ អគ្គិភ័យ ជា ច្រើន គ្រឿង បាន ទៅ អន្តរាគមន៍ បាញ់ ពន្លត់ ។

តាម សាក្សី បានអោយ ដឹង ថា នៅ មុន ពេល កើតហេតុ គេ ឃើញ ភ្លើង បាន ឆាបឆេះ ចេញពី ជាប់ ទី ១ នៃ ផ្ទះ ឈើ មួយ ខ្នង ដែល ម្ចាស់ បិទទ្វារ ទុក ចោល ហើយ បាន ឆេះ រាល់ដាល់ យ៉ាង រហ័ស ទៅ ផ្ទះ ផ្សេង ទៀត ដែល នៅ ជាប់ នោះ យ៉ាង សន្ធោសន្ធៅ ។ ភ្លាម ៗ បង្ក អោយ មានការ ភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ នាំ គ្នា ជញ្ជូន អីវ៉ាន់ ចេញ និង ទាក់ទង រថយន្ត ពន្លត់ អគ្គិភ័យ ដើម្បី ជួយ អន្តរាគមន៍ ។

តាម នគរបាល ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ និង សង្គ្រោះ នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ បានអោយ ដឹង ថា នៅ ក្នុង ហេតុការណ៍ នេះ រថយន្ត ពន្លត់ អគ្គិភ័យ ប្រមាណ ជិត ២០ គ្រឿង បាន ទៅ អន្តរាគមន៍ បាញ់ ទឹក ពន្លត់ ។

តាម នគរបាល បានអោយ ដឹង ទៀត ថា ផ្ទះ ដែល ត្រូវ ភ្លើង ឆេះ ជា ប្រភេទ ផ្ទះ ធ្វើ ពី ឈើ លើ ថ្ម ក្រោម ប្រក់ ស័ង្កសី ដែល បាន សង់ ជាប់ ៗ គ្នា តាម ផ្លូវឌឿងហែម ។ អគ្គិភ័យ នេះ បាន បំផ្លាញ ផ្ទះ អស់ ០៥ ខ្នង អស់ទាំង ស្រុង រួម ជាមួយ សម្ភារៈ មួយ ចំនួន ទៀត ។

ពាក់ព័ន្ធ បង្ក ឲ្យ កើត មាន អគ្គិភ័យ នេះ សមត្ថកិច្ច ជំនាញ ពុំ ទាន់ ដឹង ពី មូលហេតុ នៅឡើយ ទេ ខណៈ កំពុង តែ ស្រាវជ្រាវ ។ ទោះបីជា យ៉ាងណា គេ មានការ សង្ស័យ ថា បណ្តាល មក ពី ទុ ស្សេ ខ្សែភ្លើង ៕

អត្ថបទពាក់ព័ន្ធ

Back to top button