ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះល្វែងជាន់ទី២ ទំហំ ០៤ម៉ែត្រx ១៨ម៉ែត្រ ចំនួន ០១ល្វែង និងបណ្តាលឱ្យឆេះរាលដល់ផ្ទះលែ្វងជាន់ទី៣ ខូចខាតចំនួន ០១បន្ទប់

នាយកដ្ឋាននគរបាលបង្ការ ពន្លត់ អគ្គិភ័យបានអោយដឹងថា នៅវេលាម៉ោង១៧:១០នាទីល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ ៧៣E២ ផ្លូវ ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះល្វែងជាន់ទី២ ទំហំ ០៤ម៉ែត្រx ១៨ម៉ែត្រ ចំនួន ០១ល្វែង រួមទាំងសម្ភារៈអស់ទាំងស្រុង ហើយបណ្តាលឱ្យឆេះរាលដល់ផ្ទះលែ្វងជាន់ទី៣ ខូចខាតចំនួន ០១បន្ទប់ និងសម្ភារៈមួយចំនួន។

នៅម៉ោង១៨:៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៩គ្រឿង ៕

អត្ថបទពាក់ព័ន្ធ

Back to top button