(ព័ត៌មានបឋម) នៅវេលាម៉ោងជាង១រសៀល ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានអគ្គិភ័យមួយកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោរសន្ធៅដែលមានទីតាំងស្ថិតនៅម្តុំអគ្គិសនីទួសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងអគ្គិភ័យខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡោះយទេ៕