ព័ត៌មានជាតិ

អគ្គិភ័យមួយឆេះផ្ទះប្រជាពលរដ្ឋដោយមិនដឹងមូលហេតុនៅតាមបណ្តោយផ្លូវ១០០៧ក្នុងសង្កាត់ភ្នំពេញថ្មី

នៅរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានអគ្គិភ័យមួយឆេះផ្ទះប្រជាពលរដ្ឋដោយមិនដឹងមូលហេតុ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងបានមួយរយភាគរយ ដោយក្រុមជួយសង្រោះពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានល្អិតទាក់ទងទៅនឹងគ្រោះអគ្គិភ័យខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button