ព័ត៌មានជាតិ

អគ្គិភ័យ ឆាបឆេះ ហាង ខារ៉ាអូខេ មួយ កន្លែង ខូចខាត ស្ទើរ ទាំងស្រុង ក្នុង ក្រុងព្រះសីហនុ

ខេត្ត ព្រះ សីហ នុ ៖ នៅ វេលា ម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់ ថ្ងៃ ទី ៦ ខែមេសា ឆ្នាំ ២០២៤ នេះ មាន ករណី អគ្គិភ័យ មួយ បាន ឆាបឆេះ ហាង ខារ៉ាអូខេ មួយ កន្លែង យីហោ « ស៊ី ន ហា យ » នៅ ម្តុំ ជិត រង្វង់ មូល តោ ២ ស្ថិត នៅ ក្រុម ទី ១២ ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះ សីហ នុ ។

ក្រោយ កើតហេតុ លោក ឧត្ដមសេនីយ៍ឯក ស រ ដ្ឋា អគ្គស្នងការ រង និង ជា ស្នងការ នគរបាល ខេត្ត ព្រះ សីហ នុ បាន ដឹកនាំ កងកម្លាំង នគរបាល នៃ ការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ ចំណុះ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះ សីហ នុ សហការ ជាមួយ កម្លាំង កងរាជអាវុធហត្ថ ខេត្ត ក្រុម សង្គ្រោះ ៧១១ ព្រ លាន យន្តហោះ កងកេង កំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុ និង ក្រុមហ៊ុន GTVC បាន ធ្វើការ ពន្លត់ អគ្គិភ័យ ខាងលើ រលត់ ទាំងស្រុង នៅ វេលា ម៉ោង ០៣ និង ០០ នាទី រសៀល ថ្ងៃ ដដែល ដោយ បាន ប្រើប្រាស់ រថយន្ត ពន្លត់ អគ្គិភ័យ សរុប អស់ ចំនួន ៦៨ គ្រឿង ។

សមត្ថកិច្ច បានអោយ ដឹង ថា អគ្គិភ័យ នេះ មិន រាលដាល ប៉ះពាល់ ដល់ អាគារ ក្បែរ ខាង ឡើយ និង មិន មាន មនុស្ស រង គ្រោះ នោះ ទេ ។

សមត្ថកិច្ច អោយ ដឹង ទៀត ថា ទ្រព្យសម្បត្តិ និង សម្ភារៈ ក្នុង ហាង ខារ៉ាអូខេ រង ការ ខូចខាត ស្ទើរ ទាំងស្រុង ។ ចំពោះ មូលហេតុ សមត្ថកិច្ច កំពុងធ្វើការ ស្រាវជ្រាវ នៅ កន្លែង កើតហេតុ ៕

អត្ថបទពាក់ព័ន្ធ

Back to top button