
នៅរសៀលថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤នេះ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានអោយដឹងថា មានអគ្គីភ័យមួយបានឆាបឆេះក្នុងឡូតិ៍មួយកន្លែង ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មូលហេតុនៃអគ្គីភ័យនេះ គឺបណ្តាលមកពីមានមនុស្សដុតសំរាមក្នុងឡូតិ៍មួយ ហើយក៏រីករាដាលក្នុងដីឡូតិ៍ ឆេះផ្ទះអស់មួយខ្នងទៀត។
ពេលនេះ ស្ថានភាពអគ្គីភ័យនេះ គឺគ្រប់គ្រងបានស្ទើតែ១០០%ហើយ៕