ព័ត៌មានអន្តរជាតិ

អង្កការសុខភាពពិភពលើកព្យាករណ៍ថា ករណីមហារីកថ្មីនឹងកើនឡើង ចំនួន ៧៧% នៅឆ្នាំ២០៥០

មានករណីមហារីកថ្មីប្រមណាចំនួន២០លានករណីនៅក្នុងឆ្នាំ២០២២ ដែលមានចំនួនច្រើនជាង៣៥លានករណី ដែលត្រូវបានព្យាករណ៍នៅឆ្នាំ២០៥០។

យោងតាមការព្យាករណ៍ពីទីភ្នាក់ងារជំងឺមហារីករបស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ចំនួនករណីមហារីកថ្មីនៅទូទាំងពិភពលោកនឹងឈានដល់៣៥លានក្នុងឆ្នាំ២០៥០ ពោលគឺ៧៧% ខ្ពស់ជាងតួលេខក្នុងឆ្នាំ២០២២។

ការស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារអន្តរជាតិរបស់អង្គការសុខភាពពិភពលោកសម្រាប់ការស្រាវជ្រាវលើជំងឺមហារីក បានលើកឡើងពីថ្នាំជក់ គ្រឿងស្រវឹង ភាពធាត់ និងការបំពុលខ្យល់ ដែលជាកត្តាសំខាន់ៗក្នុងការកើនឡើង ដែលត្រូវបានព្យាករណ៍៕

ប្រភព៖ AL JAZEERA, ថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button