
ខេត្តកំពង់ចាម ៖ រដ្ឋបាល ខេត្តកំពង់ចាម នៅ ថ្ងៃ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បាន ចាត់វិធានការ ជា បន្ទាន់ ក្រោយ ចុះ ទប់ស្កាត់ សកម្មភាព ចាក់ ថ្ម រំលោភ ចូល ផ្ទៃ ទន្លេមេគង្គ ដោយ ខុសច្បាប់ របស់ បុគ្គល មួយ រូប ប្រុង យក ធ្វើ ជា កម្មសិទ្ធិ ផ្ទាល់ខ្លួន ដែល មាន ទីតាំង ស្ថិត នៅ ភូមិ ព្រៃ ទទឹង ឃុំ ឫស្សីស្រុក ស្រុក ស្រី សន្ធរ ខេត្តកំពង់ចាម ។
រដ្ឋបាល ខេត្តកំពង់ចាម បានអោយ ដឹង ថា បន្ទាប់ ពី ទទួល បាន ព័ត៌មាន ពី ករណី ចាក់ ថ្ម ចូល ផ្ទៃ ទន្លេ នៅ ទីតាំង ភូមិ ព្រៃ ទទឹង ឃុំ ឫស្សីស្រុក ស្រុក ស្រី សន្ធរ ខេត្តកំពង់ចាម ភ្លាម ៗ រដ្ឋបាល ខេត្ត បាន ចាត់តាំង លោក ស្រី សុ ភ័ក្ត្រ អភិបាលរង ខេត្តកំពង់ចាម ដឹកនាំ ក្រុមការងារ ចុះ ពិនិត្យ ផ្តិត យក រូបភាព ជួប ជាមួយនឹង ភាគី ពាក់ព័ន្ធ និង បាន រក ឃើញ ថា ពិតជា មាន សកម្មភាព ចាក់ ថ្ម ចូល ផ្ទៃ ទន្លេ ពិតប្រាកដ មែន ! ដោយ សកម្មភាព នេះ បាន ដំណើរការ តាំងពី ថ្ងៃ ទី ២ ខែមករា ឆ្នាំ ២០២៤ មក ម្លេះ ។
រដ្ឋបាល ខេត្តកំពង់ចាម អោយ ដឹង បន្ត ថា ការ ចាក់ ថ្ម នេះ គឺ ចាក់ ចូល ទៅ ក្នុង ផ្ទៃ ទន្លេ ប្រវែង ៥៥ ម៉ែត្រ និង គ្រោង ចាក់បណ្ដោយ ទន្លេ ប្រវែង ២៩៤.៦ ម៉ែត្រ ( បច្ចុប្បន្ន ទើប ចាក់ បាន ប្រវែង ១៣០ ម៉ែត្រ ) ។ ហើយ សកម្មភាព នៃ ការ ចាក់ ថ្ម ចូល ផ្ទៃ ទន្លេ នេះ គឺ ពុំ
មានច្បាប់ អនុញ្ញាត ឡើយ ។
រដ្ឋបាល ខេត្តកំពង់ចាម ក៏ បាន ចាត់វិធានការ បន្ទាន់ សោយ កំណត់ ឲ្យ ភាគី ម្ចាស់ ដី ដែល កំពុង ធ្វើ សកម្មភាព ចាក់ ថ្ម
ចូល ផ្ទៃ ទន្លេ នេះ ត្រូវ តែ អនុវត្ត ដូច ខាងក្រោម ៖
១. បញ្ឈប់ សកម្មភាព ចាក់ ថ្ម ចូល ផ្ទៃ ទន្លេ ដោយ គ្មាន ច្បាប់ អនុញ្ញាត ទោះ ក្នុង ហេតុផល ណាមួយ ក៏ ដោយ ។
២. ត្រូវធ្វើ ការ កាយ និង យក ថ្ម ដែល បាន ចាក់ រួច ហើយ នោះ ចេញ វិញ ឲ្យ អស់ ក្នុង រយៈពេល យ៉ាង យូរ ៧០ ថ្ងៃជា កំណត់ និង មិន ត្រូវ កាយ ពង្រាយ ទម្លាក់ ចូល ក្នុង ទឹកទន្លេ ឡើយ ដើម្បី បញ្ចៀស ផល ប៉ះពាល់ ទៅ ថ្ងៃក្រោយ សម្រាប់ ការ ធ្វើ ចរាចរណ៍ តាម ផ្លូវទឹក ។
៣. ភាគី ម្ចាស់ ដី ត្រូវ រាយការណ៍ អំពី វឌ្ឍនភាព នៃ ការ កាយ ថ្ម នេះ មក រដ្ឋបាល ខេត្តកំពង់ចាម មួយ ខែ ម្តង នៅ រៀង រាល់ ចុងខែ នីមួយ ៗ ហើយ ក្រុមការងារ របស់ រដ្ឋបាល ខេត្តកំពង់ចាម នឹង បន្ត ចុះ ធ្វើការ ពិនិត្យ តាមដាន ការ អនុវត្ត វិធានការ នេះ នៅ រៀង រាល់ មួ យស ប្តា ហ៍ម្ត ង ឬ តាម ពេលវេលា ជាក់ស្តែង ។
រដ្ឋបាល ខេត្ត បាន ថ្លែងអំណរគុណ ដល់ បងប្អូន ប្រជាពលរដ្ឋ ក៏ ដូច ជា អ្នក សារព័ត៌មាន ដែល បាន ផ្តល់ ព័ត៌មាន ពិតប្រាកដ ហើយ ទាន់ ហេតុការណ៍ មក ឲ្យ រដ្ឋបាល ខេត្ត ដើម្បី មាន វិធាន ទប់ស្កាត់ នូវ បទល្មើស នានា ក្នុង ខេត្តកំពង់ចាម និង សូម បញ្ជាក់ ថា ចំពោះ ករណី នេះ គ្រាន់ ជា វិធានការ បឋម ប៉ុណ្ណោះ ។ ជា វិធានការ បន្ទាប់ គឺ រដ្ឋបាល ខេត្ត កំពុង សិក្សា តាម ផ្លូវច្បាប់ ដើម្បី ស្នើ ដាក់បន្ទុក ទៅ លើ ជនល្មើស បន្ថែម ទៀត ៕


