ភាពធូស្រាលរវាងទីក្រុងឥស្លាម៉ាបាត និងទីក្រុងតេហេរ៉ង់ គួរតែជួយបន្ធូរបន្ថយក្តីកង្វល់មួយចំនួននៃការកើនឡើងភាពតានតឹងពីសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា។
អ៊ីរ៉ង់ និងប៉ាគីស្ថានបានប្រកាសថា នឹងបន្តទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមកនាពេលថ្មីៗនេះកន្លងទៅនេះ។
ប្រទេសទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញកាលពីថ្ងៃចន្ទថា សាធារណរដ្ឋឥស្លាមទាំងពីរ នឹងត្រលប់មកវិញនូវឯកអគ្គរដ្ឋទូតដែលត្រូវបានកោះហៅមកវិញនៅថ្ងៃទី២៦ ខែមករា ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian នឹងទៅជួបសមភាគីរបស់លោកបីថ្ងៃក្រោយ។ សេចក្តីប្រកាសនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនាក់ទំនងឡើងវិញរបស់ប្រទេសទាំងពីរ ក្រោយពីមានការវាយប្រហារមីស៊ីលដាក់គ្នាទៅវិញទៅមកទៅលើតំបន់ព្រំដែនរបស់គ្នាកាលពីសប្តាហ៍មុន ដែលបានបង្ហាញឱ្យឃើញថា ទំនាក់ទំនងមានភាពតឹងតែង និងភាពតានតឹងរបស់ប្រទេសទាំងពីរកើនឡើង។
សេចក្តីថ្លែងការណ៍បាននិយាយថា “បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ វាត្រូវបានព្រមព្រៀងគ្នាទៅវិញទៅមកថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរអាចត្រឡប់ទៅកាន់តំណែងរៀងៗខ្លួនវិញបាននៅ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤” ខាងមុខនេះ៕
ប្រភព៖ AL JAZEERA, ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤