ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​នឹង​នាំ​ពលករ​បរទេស​៦៥.០០០​នាក់​មក​ជំនួស​ប៉ាឡេស្ទីន

អ្នកនាំពាក្យឧស្សាហកម្មលំនៅដ្ឋាន និង សំណង់របស់អ៊ីស្រាអែលបាននិយាយថា នៅប៉ុន្មានសប្តាហ៍ខាងមុខ ពួកគេសង្ឍឹមថា នឹងនាំយកពលកររបរទេសចំនួន ៦៥.០០០នាក់ មកពីប្រទេស អ៊ុយបែគីស្ថាន ស្រីលង្កា និងប្រទេសឥណ្ឌា។

ការយកពលករមកនេះ គឺកើតមានឡើង បន្ទាប់ពីមានការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងនៅគ្រប់វិស័យជាច្រើនក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសលើវិស័យសំណង់។

មុនថ្ងៃទី៧ ខែតុលា មានជនជាតិប៉ាឡេស្ទីនចំនួន ៧២,០០០នាក់ មកពីតំបន់ West Bank ដែលបានគ្រប់គ្រង កំពុងធ្វើការក្នុងវិស័យសំណង់។

រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា ក្នុងរយៈពេល៤ខែចុងក្រោយនេះ ពាក់កណ្តាលនៃគម្រោងទាំងនោះត្រូវបានជាប់គាំង ដោយសារសេដ្ឋកិច្ចនៅតែបន្តទទួលរងផលប៉ះពាល់បន្ទាប់ពីមានការប៉ះទង្គិចគ្នាឡើង។

ត្រលប់មកវិញកាលពីខែធ្នូ មានសេចក្តីរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកពលករប៉ាឡេស្ទីនមកវិញ ដោយសារតែសេដ្ឋកិច្ចអ៊ីស្រាអែលកំពុងរងទុក្ខវេទនាខ្លាំងប៉ុណ្ណា។

ប៉ុន្តែ លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ មិនមានសំឡេងភាគច្រើនសម្រាប់ផែនការនោះទេ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ហើយការបោះឆ្នោតត្រូវបានរុញច្រានជាច្រើនដង រហូតដល់ទីបំផុតវាត្រូវបានសម្រេចថា ពួកគេនឹងមិនធ្វើ។ ក៏ប៉ុន្តែនេះ​នឹង​ក្លាយ​ជា​វិធានការ​ដ៏​ថ្លៃ​បំផុត​សម្រាប់​អ៊ីស្រាអែល​ឈាន​ឆ្ពោះទៅ​មុខ៕

ប្រភព៖ AL JAZEERA, ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button