ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​អះអាង​ថា ​បាន​រុះរើ​កងពលតូច​ហាម៉ាស​នៅ​ភាគ​ខាង​ត្បូងទីក្រុង Khan Younis

រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែលបានរុះរើកងពលតូចហាម៉ាស់ នៅ​ភាគ​ខាង​ត្បូងទីក្រុង Khan Younis ក្នុងតំបន់ហ្គាហ្សា ជាផ្នែកនៃសង្គ្រាមជិតបួនខែមកនេះ ដែលក្នុងនោះយុទ្ធជនប៉ាឡេស្ទីន ១០,០០០នាក់ត្រូវបានសម្លាប់ និងចំនួនដូចគ្នាបានរងរបួស។

ដំណឹងនេះបានកើតឡើងចំពេលដែលមេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានគេរំពឹងថា នឹងនៅក្នុងទីក្រុងគែរនៃប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាស្តីពីការផ្អាកសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា ដែលត្រូវបានស្នើឡើង ខណៈដែលអ៊ីស្រាអែលនៅតែបន្តការវាយប្រហាររបស់ខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីន៕

ប្រភព៖ FRANCE 24, ថ្ងៃព្រហស្បតិ៍ ខែមករា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button