ព័ត៌មានជាតិ

អ្នកបើកបររថយន្តដឹកផ្លែស្វាយកែវរមៀតជាង២០តោនសង្ស័យងោកមួយភាំងជ្រុលចង្កូតក្រឡាប់ចូលប្រឡាយ

ខេត្ត ប៉ៃលិន ៖ អ្នកបើកបរ រថយន្ត ខ្នាត យក្ស ម្នាក់ សង្ស័យ ងងុយដេក ខ្លាំង បានជា បើករថយន្ត យី ឌុ ប ១ គ្រឿង ដឹក ផ្លែស្វាយ កែវ រមៀត ពេញ ទ្រុង រេ ចង្កូត ធ្លាក់ ពីលើ ដងផ្លូវ ជាតិ លេខ ៥៧ បណ្តាល ឱ្យ ផ្ងា ជើង ដេក ក្នុង ប្រឡាយ អត់ ទឹក ក្អួត ចេញ ផ្លែស្វាយ ជាង ២០ តោន តែ ម្តង តែ សំណាងល្អ មិន បង្ក គ្រោះថ្នាក់ ដល់ ខ្លួនឯង និង ព្រូ ព្រមទាំង អ្នក រួម ដំណើរ តាម ដងផ្លូវ ជាមួយ ទេ ។

ហេតុការណ៍ គេ សង្ស័យ បុរស អ្នកបើកបរ ងងុយដេក ខ្លាំង ទើប បើករថយន្ត ខ្នាត យក្ស ដឹក ផ្លែស្វាយ កែវ រមៀត ធ្លាក់ ចូល ក្នុង ប្រឡាយ អត់ ទឹក ក្រឡាប់ ផ្ងា ជើង នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៥ និង ២០ នាទី ព្រឹក ថ្ងៃ ទី ០៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិត នៅ តាម បណ្តោយ ផ្លូវជាតិ លេខ ៥៧ ក្នុងភូមិ ដីក្រហម សង្កាត់ អូរ តា វ៉ៅ ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។

ប្រភព ព័ត៌មាន ពី មន្ត្រី នគរបាល ចរាចរណ៍ បានឱ្យ ដឹង ថា អ្នកបើកបរ រថយន្ត មានឈ្មោះ បឿ ក ភេទ ប្រុស អាយុ ២៥ ឆ្នាំ និង អ្នក រួម ដំណើរ ម្នាក់ ភេទ ប្រុស មិន ស្គាល់ អត្តសញ្ញាណ ទាំង ២ នាក់ អត់ រង របួស រស់នៅ ស្រុក សំឡូត ខេត្តបាត់ដំបង ដោយ បើកបរ រថយន្ត ម៉ាក ហ៊ី ណូ ពណ៌ សលាយ ខៀវ ពាក់ ស្លាក លេខ ភ្នំពេញ 3C–3865 រង ការ ខូចខាត ផ្នែក ខាងឆ្វេង យ៉ាងដំណំ ។

ប្រភព បន្ត ទៀត ថា មុន ពេល កើតហេតុ គេ ឃើញ រថយន្ត យី ឌុ ប ខ្នាត យក្ស ខាងលើ បាន ដឹក ផ្លែស្វាយ ពេញ ទ្រុង បើកបរ ក្នុង ទិស ដៅ ពី កើត ទៅ លិច បម្រុង យក ទៅ លក់ នៅ ប្រទេស ថៃ តាម ច្រក ទ្វារ អន្តរជាតិ ព្រំ ។ ប៉ុន្តែ ដោយ សង្ស័យ អ្នកបើកបរ ងើប ពី យប់ ជ្រៅ លុះ ធ្វើ ដំណើរ តាម ដងផ្លូវ ងងុយដេក ខ្លាំង ទើប លង់លក់ មួយ ភ្លែត ក៏ ជ្រុល ចង្កូត រេ ទៅ ខាងឆ្វេង ដៃ ធ្លាក់ ចូល ក្នុង ប្រឡាយ អត់ ទឹក បណ្តាល ឱ្យ ផ្ងា ជើង ចាក់ ផ្លែស្វាយ ចោល តែ ម្តង ។

ក្រោយ ពេល កើតហេតុ អ្នកបើកប រថយន្ត បាន ទាក់ទង ទៅ ម្ចាស់ ផ្លែស្វាយ ឱ្យ យក រថយន្ត ផ្សេង មក ផ្ទេរ ដើម្បី ដឹក យក ទៅ លក់ បន្ត នៅ ប្រទេស ថៃ ។ ចំណែក អ្នកបើកបរ និង ព្រូ រថយន្ត ខាងលើ ត្រូវ បាន មន្ត្រី នគរបាល ចរាចរណ៍ ខេត្ត ប៉ៃលិន ហៅ ទៅ អប់រំ ណែនាំ ដោយ មិន ត្រូវ ឱ្យ បើកបរ រថយន្ត ក្នុង ស្ថានភាព ងងុយដេក ឬ ស្ថានភាព ស្រវឹង នោះ ឡើយ ព្រោះ អាច នឹង បង្ក គ្រោះថ្នាក់ ចំពោះ ខ្លួនឯង និង អ្នក រួម ដំណើរ តាម ដងផ្លូវ ជាមួយ ផង ដែរ ។

ចំណែក ប្រជាពលរដ្ឋ ដែល មានផ្ទះ នៅ ក្បែរ ៗ កន្លែង រថយន្ត ខាងលើ ក្រឡាប់ បាន នាំ គ្នា ព្រលឹង ចុង សក់ បើសិនជា រថយន្ត នេះ រេ ចង្កូត ចូល ទៅ ក្នុង លំ ឋាន របស់ ខ្លួន ខណ : កំពុង តែ ដេក លង់លក់ អាច នឹង បង្ក ឱ្យ មាន គ្រោះថ្នាក់ ជាយថាហេតុ ដល់ អាយុជីវិត ជាក់ ជា មិន ខាន ។ តែ សំណាងល្អ ដោយ ហួស ពី ផ្ទះ ពួក គាត់ ត្រឹមតែ ៥០ ម៉ែត្រ ប៉ុណ្ណោះ ក៏ ក្រឡាប់ ផ្ងា ជើង តែ ម្តង ៕

អត្ថបទពាក់ព័ន្ធ

Back to top button