ព័ត៌មានជាតិ

អ្នកផលិតអំបិលមានទឹកមាត់លេប ដោយសារការផលិតបានច្រើន

កម្ពុជា នឹង មិន មានការ ចាំបាច់ ដើម្បី នាំ ចូល អំបិល ពី ក្រៅប្រទេស មក បំពេញតម្រូវការ ក្នុងស្រុក ទេ នា ឆ្នាំ ២០២៤ នេះ ឡើយ ខណៈ អាកាសធាតុ អំណោយផល បាន ជួយ អោយ ការ ផលិត អំបិលស ម្រេច ៧ ម៉ី ន តោន សម្រាប់ ផ្គត់ផ្គង់ នៅ ក្នុងស្រុក រួច ស្រេច ។ នេះ ជា រឿង ល្អ សម្រាប់ បងប្អូន ផលិត អំបិល ។

លោក ប៊ុ ន ណា រិ ន ប្រធាន សមាគម អ្នក ផលិត ម៉ាក សម្គាល់ ភូមិសាស្ត្រ ទំនិញ អំបិល កំពត – កែប បានអោយ ដឹង ថា ធម្មតា រដូវ កាល ផលិត អំបិល គឺ ចាប់ពី ចុងខែ ធ្នូ ទៅ ដល់ ពាក់កណ្តាល ខែឧសភា ប៉ុន្តែ ដោយសារ ឆ្នាំ នេះ ក្តៅ ខ្លាំង មិន មាន ភ្លៀង កក់ខែ កសិករ បាន ប្រមូល ផល អំបិល គ្រប់គ្រាន់ ដើម្បី បំពេញ ទីផ្សារ ។

លោក ប៊ុ ន ណា រិ ន បានអោយ កម្មវិធី លុយ នៃ សារព័ត៌មាន កោះសន្តិភាព ដឹង ថា « ឆ្នាំ នេះ វា អំណោយផល មែន ព្រោះ ស្រុក ខ្មែរ យើង នៅ អាស៊ី អាគ្នេយ៍ វា ជួប ជាមួយ បាតុភូត អែ ល នី ណូ ដោយ វា ចាប់ផ្តើម រាំងភ្លៀង តាំងពី ចុងខែ ១១ ។ ជា រៀង រាល់ ឆ្នាំ ជា ទូទៅ យើង ប្រមូល ផល នៅ ចុង ស ប្តា ហ៍ ទី ៣ ខែ ១ ឬ ស ប្តា ហ៍ ទី ២ ខែមករា ប៉ុន្តែ ឆ្នាំ នេះ យើង ចាប់ ប្រមូល ផល ចាប់តាំងពី ដើម ស ប្តា ហ៍ ទី ១ នៃ ខែមករា ឯណោះ ។ ហើយ អ្នកខ្លះ តាំងពី ស ប្តា ហ៍ ទី ៤ នៃ ខែធ្នូ មក ម្ល៉េះ » ។

លោក ប៊ុ ន ណា រិ ន បន្ត ថា ដោយសារ ទិ ន្និ ផល ឆ្នាំ នេះ ប្រសើរ ដូច្នេះ តម្លៃ អំបិល នៅ លើ ទីផ្សារ ក្នុងស្រុក មិន ឡើងថ្លៃ ទេ ដោយ អំបិល ល្អ មាន តម្លៃ ជា មធ្យម ២០០០០ រៀល ក្នុង ១ បាវ ទម្ងន់ ៥០ គីឡូក្រាម និង អំបិល មិនសូវ ល្អ តម្លៃ តែ ១៣០០០ រៀល ប៉ុណ្ណោះ ។ លោក ប្រធាន សមាគម បានអោយ ដឹង បន្ថែម ថា « តាម ការ ប៉ាន់ស្មាន របស់ខ្ញុំ មក ដល់ ពេល នេះ អំបិល នៅ ក្នុង ស្តុក គឺ មាន ពី ចន្លោះ ពី ៨ ទៅ ១០ ម៉ី ន តោន ។

ជា ទូទៅ គឺ យើង អាច ផលិត ចន្លោះ ពី ៧ ម៉ី ន តោន ទៅ ១០ ម៉ី ន តោន ក៏ ប៉ុន្តែ ដោយសារ តែ ឥលូវ នេះ មានការ នាំ ចូល ពី ក្រៅ ជុំវិញ យើង ពី ខាងលិច ខាងកើត អីហ្នឹង វា មាននៅ ក្នុង ស្តុក ខ្លះ ។ តម្រូវការ អំបិល នៅ ក្នុងស្រុក នៅ ក្នុង មួយ ឆ្នាំ គឺ មាន ប្រមាណ ត្រឹម ៧ ម៉ី ន តោន » ។ កាលពី ឆ្នាំ ២០២២ កម្ពុជា បាន នាំ ចូល អំបិល ធម្មជាតិ ពី ប្រទេស ឥណ្ឌា ប្រមាណ ជិត ២ ម៉ឺន តោន ដើម្បី បំពេញតម្រូវការ ក្នុងស្រុក ខណៈ កត្តា អាកាសធាតុ ធ្វើ ឱ្យ ទិន្នផល ប្រមូល បាន ក្នុង ឆ្នាំ ២០២២ ស្ថិត ក្នុង រង្វង់ តែ ៤ ម៉ឺន តោន ។

នៅ ឆ្នាំ ២០២៣ ខេត្តកំពត និង កែប ផលិត អំបិល បាន សរុប ចំនួន ៨១៩០៤ តោន លើ ផ្ទៃដី ស្រែអំបិល ជាង ៣ ពាន់ ហិ កតា សម្រាប់ ផ្គត់ផ្គង់ ប្រជាជន ទូ ទាំង ប្រទេស ដោយ ពុំ មានការ នាំ ចូល អំបិល ពី បរ ទស នោះ ទេ ។ នេះ បើ យោង តាម របាយការណ៍ លទ្ធផល ការងារ ឆ្នាំ ២០២៣ និង ទិស ដៅ ការងារ ឆ្នាំ ២០២៤ របស់ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ។

ក្នុង ចំណោម អំបិល ដែល បាន ផលិត ជាង ៨ ម៉ឺន តោន នេះ លក់ ចេញ បាន ៦៤ ៧៣២ តោន ។ លោក ប៊ុ ន ណា រិ ន បាន អះអាង ថា បើ អាកាសធាតុ អំណោយផល នៅ ក្នុង ផ្ទៃដី ១ ហិ កតា កម្ពុជា អាច ផលិត អំបិល បានជា មធ្យម ២០ តោន ក្នុង ១ ឆ្នាំ ៕ ដោយៈ ស នី ត

អត្ថបទពាក់ព័ន្ធ

Back to top button