ព័ត៌មានជាតិ

ឪពុកចាប់រំលោភសេពសេន្ថវៈកូនស្រីបង្កើតរបស់ខ្លួនឯង អាយុ១៩ឆ្នាំ បានសម្រេចចំនួន៣លើក  ត្រូវបាននគរបាលស្រុកបវេល​ចាប់ឃាត់ខ្លួន

បុរសម្នាក់ចាប់រំលោភសេពសន្ថវ:កូនស្រីបង្កើតរបស់ខ្លួនឯង បានសម្រេចចំនួន៣លើក ត្រូវបានកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើការស្រាវជ្រាវ និង ចាប់ឃាត់ខ្លួនបាន ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចវាលស្រែដើមចា ភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ នេះបើយោងតាម ​លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយនឹងយោបល់ លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរ និង ការពារអនីតិជន និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។

នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផៃ ខី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:កូនស្រីបង្កើតរបស់ខ្លួនឯង អាយុ១៩ឆ្នាំ រស់នៅ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បានសម្រេចចំនួន៣លើក៖ ទី១. លើកទី១ នៅដើមខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១២នាទី នៅលើផ្ទះជនសង្ស័យ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង, លើកទី២ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១នាទី នៅត្រង់ចំណុចមាត់ស្រះ ស្ថិតនៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និង លើកទី៣ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១:៣០នាទី នៅត្រង់ចំណុចវាលស្រែដើមចា ភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

ក្រោយពីបានសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសេន្ថវៈកូនស្រីបង្កើតរបស់ខ្លួនឯងពិប្រាកដមែន។

បច្ចុប្បន្ន​ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានកម្លាំងនគរបាលស្រុកបវេលកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button