ទេសចរណ៍

៥ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់

រាប់ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ អន្តរជាតិសរុបចំនួន​ ២,៦៤០,៩៩៩នាក់ ដែលចំនួននេះកើនឡើង ២២.១% បើធៀបទៅនឹងរយៈ ពេលដូចគ្នានៃឆ្នាំ ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។

បើតាមក្រសួងដដែល ក្នុងចំណោមភ្ញៀវដែលចូលមកកម្ពុជាទាំងជាង ២លាននាក់នោះ 

មានភ្ញៀវ​ទេសចរដែលចូលមកតាមផ្លូវអាកាសប្រមាណ ៩៨៦,៤៣៥នាក់ ផ្លូវគោកប្រមាណ ១,៦១២,៥៤៧នាក់ និងផ្លូវទឹកប្រមាណ ៤២,០១៧នាក់។

រីឯភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាច្រើនជាងគេរួមមានដូចជា៖ ទេសចរជនជាតិថៃ

វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង ប្រទេសឥណ្ឌូណេស៊ី ប្រទេសបារាំង

ចក្រភពអង់គ្លេស និង ចុងក្រោយគឺទេសចរជនជាតិជប៉ុន។

ដោយឡែក ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១០,៦៨៨,០៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ ១,៩០៦,៨០០នាក់ ដែលបានកើនឡើង ៦៩.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ 

ក្នុងនោះ គោលដៅទេសចរណ៍ធំៗដែលភ្ញៀវទេសចរក្នុងស្រុកនិយមទៅទស្សនាមានដូចជា៖

រាជធានីភ្នំពេញ ប្រមាណ ១លាន នាក់ ខេត្តសៀមរាប ប្រមាណ ៤៧ម៉ឺននាក់ តំបន់​ឆ្នេរប្រមាណ ២៤ម៉ឺននាក់ តំបន់អេកូទេសចរណ៍ ប្រមាណជិត២ម៉ឺននាក់ និងតំបន់ផ្សេងៗ​ទៀត ប្រមាណ ៨ម៉ឺន នាក់។

គួររំលឹកថា ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២​។ បើតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេស​ចរបរទេសជាង៥លាន៤សែននាក់នោះ គឺចូលមកតាមជើងហោះហើរចំនួន ១,៨៦៦,២៣១នាក់ មកតាមផ្លូវគោកចំនួន ៣,៥២០,៧៣០នាក់ និងមកតាមផ្លូវទឹកចំនួន ៦៦,២៧០នាក់៕

អត្ថបទពាក់ព័ន្ធ

Back to top button