ក្រុមតោកំណាចអង់គ្លេស នឹងត្រូវប៉ះ ក្រុមគោជល់អេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2024 បន្ទាប់ពីបានយកឈ្នះ ក្រុមមច្ចរាជទឹកក្រូចហូឡង់ ក្នុងលទ្ធផល ២-១ កាលពីយប់មិញ។
កាលដ៏ជក់ចិត្តកាលពីយប់មិញនេះ អង់គ្លេស ត្រូវបាន ហូឡង់ បើកការនាំមុខមុន នៅនាទី៧ ពីការស៊ុតបញ្ជូលទីយ៉ាងស្អាតរបស់កីឡាករ Xavi Simons ។ យ៉ាងណា ១១នាទីក្រោយមក ពោលគឺនៅនាទី១៨ ប្រធានក្រុម Harry Kane បានជួយឲ្យ អង់គ្លេស តាមស្មើវិញ ពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ(ប៉េណាល់ទី)។ ចុងម៉ោងទៅហើយ ពោលគឺនាទី៩០+ កីឡាករបម្រុង Ollie Watkins បានស៊ុតគ្រាប់បាល់ជ័យជំនះ ឲ្យអង់គ្លេស បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Cole Palmer។
ដូច្នេះ នៅវគ្គផ្តាច់ព្រ័ត្រ តោកំណាចអង់គ្លេស នឹងឡើងទៅប៉ះ គោជល់អេស្ប៉ាញ ខណៈក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ក្រុមទាំង២ មិនទាន់ចាញ់ដូចគ្នា គិតចាប់តាំពីវគ្គចែកពូល។
មែនទែនទៅ នេះគឺជាការឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ២ឆ្នាំជាប់គ្នាហើយរបស់អង់គ្លេស ខណៈ Euro 2020 អង់គ្លេស បានត្រឹមជើងឯករង ក្រោយចាញ់ អ៊ីតាលី នៅវគ្គផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ វេលាម៉ោង ២៖០០នាទីរំលងអាធ្រាត្រ នាកីឡដ្ឋាន Olympiastadion Berlin៕