មេដឹកនាំអ៊ីស្រាអែលបានបញ្ជូនទាហានចូលទៅក្នុងទីក្រុង Rafah នៃតំបន់ហ្គាហ្សាភាគខាងត្បូង ទោះបីជាមានការអំពាវនាវពីជុំវិញពិភពលោកឱ្យបដិសេធពីប្រតិបត្តិការជើងគោកយ៉ាងណាក៏ដោយ។ កាលពីថ្ងៃអង្គារ កងកម្លាំងបានដណ្តើមបានការគ្រប់ចក្រព្រំដែនដ៏សំខាន់មួយ ដើម្បីផ្តល់ជំនួយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ការកាន់កាប់ចក្រព្រំដែននេះ គឺជា ជំហានដ៏មានសំខាន់ក្នុងការបំផ្លាញសមត្ថភាពយោធា ដែលនៅសេសសល់របស់ក្រុមហាម៉ាស់។
សំណើចុងក្រោយសម្រាប់បទឈប់បាញ់ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា វានៅឆ្ងាយពី តម្រូវការចាំបាច់របស់អ៊ីស្រាអែល។ លោកបានបញ្ជូនគណៈប្រតិភូទៅកាន់ទីក្រុងគែរ នៃប្រទេសអេហ្ស៊ីប ដើម្បី ប្រកាន់ជំហររឹងមាំលើលក្ខខណ្ឌទាំងនោះ។
មេដឹកនាំក្រុមហាម៉ាស់ក៏បានបញ្ជូនអ្នកតំណាងរបស់ខ្លួនផងដែរ។ ពួកគេបាននិយាយថា ការកាន់កាប់ចក្រព្រំដែន ទីក្រុង Rafah គឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយព្រមានថា ប្រសិនបើការឈ្លានពាននៅតែបន្ត នោះនឹងមិនមានកិច្ចព្រមព្រៀងឈប់បាញ់នោះទេ។
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា ប្រតិបត្តិការនេះមិនមែនជាការវាយហារ ដែលសហរដ្ឋអាមេរិកកំពុងតែព្រមាននោះទេ។ លោកបានបន្ថែមថា ជនជាតិអ៊ីស្រាអែលបានពណ៌នាថា វាជាផ្នែកមួយនៃវិសាលភាព មាត្រដ្ឋាន និង រយៈពេលមានកំណត់”។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំ និង ក្លាយទៅជាកំហុសយុទ្ធសាស្ត្រ និង សុបិន្តអាក្រក់មនុស្សធម៌។ មន្ត្រីអង្គការសហប្រជាជាតិផ្សេងទៀតនិយាយថា ការកាន់កាប់ចក្រព្រំដែននេះ បានបិទជំនួយដល់តំបន់ហ្គាហ្សា ហើយថា ចក្រព្រំដែនដ៏សំខាន់មួយទៀត គឺនៅ Kerem Shalom នៅតែបិទនៅឡើយ៕ ប្រភព៖ NHK