ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកសហរដ្ឋអាមេរិក-អង់គ្លេស បើកការវាយប្រហារតាមផ្លូវអាកាសថ្មីៗលើអាកាសយានដ្ឋានយេមែន

ទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមឧទាមហ៊ូទី បានរាយការណ៍ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក-អង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន៣ លើអាកាសយានដ្ឋានយេមែន ក្នុងទីក្រុងកំពង់ផែ Hodeidah កាលពីថ្ងៃសុក្រ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua News Agency) របស់ប្រទេសចិន  ដែលបានចុះផ្សាយនៅ ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ។

ទូរទស្សន៍ Al-Masirah មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងរឿងនេះទេ។

អ្នក​ស្រុក​បាន​និយាយ​នៅ​លើ​បណ្តាញទំនាក់ទំនង​សង្គម​ថា ការ​វាយ​ប្រហារ​ទាំងនេះ បាន​វាយប្រហារលើ​គោល​ដៅ​របស់ក្រុមឧទាមហ៊ូទី។

ការវាយប្រហារតាមផ្លូវអាកាសទាំងនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីការវាយប្រហារចំនួន៤ផ្សេងទៀត បានធ្វើឡើងដោយកងកម្លាំងចម្រុះ សំដៅលើគោលដៅកោះ Kamaran ក្នុងសមុទ្រក្រហមរបស់ប្រទេសយេមែន នេះបើតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ Al-Masirah។

មិន​ទាន់មាន​ការ​អត្ថាធិប្បាយណាមួយ​ភ្លាមៗ​នោះទេ ពី​កងទ័ពជើងទឹកសហរដ្ឋអាមេរិក-អង់គ្លេស។

ក្រុមប្រដាប់អាវុធឧទាមហ៊ូទី បានដណ្តើមកាន់កាប់ភាគច្រើន នៃភាគខាងជើង ប្រទេសយេមែននៅចុងឆ្នាំ២០១៤ ដោយបង្ខំឱ្យរដ្ឋាភិបាលយេមែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចេញពីរដ្ឋធានីសាណា។

ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ក្រុមក្រុមឧទាមហ៊ូទី បាននឹងងកំពុងកំណត់គោលដៅទៅលើកប៉ាល់ ដែលមានទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីស្រាអែល ដោយបាញ់មីស៊ីលផ្លោង និង ប្រើដ្រូន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប៕

អត្ថបទពាក់ព័ន្ធ

Back to top button