កីឡា

កម្ពុជាដណ្តើមបានមេដាយ១គ្រឿងពីព្រឹត្តិការណ៍កីឡានិស្សិតអាស៊ាន  

កម្ពុជា ដណ្តើមបានមេដាយប្រាក់១គ្រឿង សម្រាប់កីឡាយូដូក្នុងព្រឹត្តិការណ៍កីឡានិស្សិតអាស៊ានលើកទី២១(2024 ASEAN University Games) ដែលប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី២៥ មិថុនា ដល់ថ្ងៃទី៦ ខែកក្កដា។

លោក ម៉ារ៉ា វង្សវិបុល គ្រូបង្វឹកកីឡាយូដូកម្ពុជា មានប្រសាសន៍ថា នេះជាមេដាយដំបូង សម្រាប់កម្ពុជា ដែលដណ្តើមបានកាលពីថ្ងៃទី២៦ ខែមិថុនា ដោយកីឡាការិនី កែវ វ៉ាន់ឌឿន ក្នុងប្រភេទទម្ងន់-៤៨គីឡូក្រាម។

កញ្ញា កែវ វ៉ាន់ឌឿន បានផ្តួលកីឡាការិនី ROSALI Alyaa Yasmeen របស់ម៉ាឡេស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់កីឡាការិនី ROSITA Meli Marta របស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ។ 

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករកីឡាការិនីចំនួន ៤៥នាក់ ដែលមាន៦ប្រភេទកីឡា ដូចជា ប៉េតង់, តេក្វាន់ដូ WT, អត្តពលកម្ម, ការ៉ាតេ, ហែលទឹក និងយូដូ ចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១៕

អត្ថបទពាក់ព័ន្ធ

Back to top button