យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ និងបណ្ដុះបណ្តាលចជាជីវៈ នៅថ្ងៃទី០២ មករា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការជាមួយស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ។
សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០២ ៣៧៨៥ ១០៤១) ឬអនុព័ន្ធការងារអមស្ថានឯកអគ្គ រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤) នៅរៀងរាល់ម៉ោងធ្វើការ៕