ក្រៅពីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើនរវាង កម្ពុជា-វៀតណាម មេដឹកនាំទាំងពីរបានលើកពីការបង្កើតនូវយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” ជាដើម ។
ការលើកឡើងបែបនេះ គឺនៅក្នុងជំនួបរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី១១ ធ្នូ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់វៀតណាម ៕