ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវ ចុះ សម្រួល ចរាចរណ៍ ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅ តាម សាលារៀន 

ខេត្តសៀមរាប ៖​ ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ​ តេង ច័ន្ទណាត​ ស្នងការ​នគរបាល​ខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញាចរាចរណ៍, ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងបាន​ចុះ​សម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​តាម​សាលារៀន​ជាប្រចាំផងដែរ ៕

-ចូលរួមគោរពច្បាប់ចរាចរណ៍ជាពលរដ្ឋល្អក្នុងសង្គម

-យប់ថ្ងៃគោរពច្បាប់ចរាចរណ៍បើកបរសុវត្ថិភាព

-គោរពច្បាប់ចរាចរណ៍ផ្លូវគោកជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប!

អត្ថបទពាក់ព័ន្ធ

Back to top button