ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចណ៍វាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់

បន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៥០នាទី លើផ្លូវជាតិលេខ៥ត្រង់ចំណុចខាងលិចផ្លូវចូលវត្តអណ្តូងថ្មមាសប្រហែល១០០ម៉ែត្រស្ថិតក្នុង ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបមានជ័យ ។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍នេះកើតឡើងរវាងម៉ូតូម៉ាកហុងដាទ្រីម សេ១២៥ ពាក់ស្លាកលេខ ប-មានជ័យ 1AA-6852 បើកបរពីពីកើតទៅលិច ដល់ចំណុចកើតហេតុបានវេរទៅបុករថយន្តធុនធំស៊ឺមីរ៉ឺម៉កចំពីមុខ  ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស -ខៀវ ក្បាលរថយន្តពាក់ផ្លាកលេខ កំពង់ចាម 3A-6249 រឺម៉កពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A-0536 បើកបរពីលិចទៅកើត ក្នុងទិសដៅផ្ទុយគ្នា ។

នគរបាលបន្តថា អ្នកបើកបរម៉ូតូឈ្មោះ កៀង ប៊ុនថា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមអូរជ្រៅ សង្កាត់ អូរជ្រៅ,ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ស្លាប់នៅកន្លែងកើតហេតុ) សង្ស័យមានជាតិស្រវឹងព្រៃគេឃើញបើកបររេពេញផ្លូវ ។ ចំណែកអ្នកបើកបររថយន្តទុករថយន្តចោលចុះរត់គេចខ្លួនបាត់ ។ យានទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន ៕

អត្ថបទពាក់ព័ន្ធ

Back to top button