ព័ត៌មានអន្តរជាតិ

ការវាយប្រហារតាមជើងគោករបស់អ៊ីស្រាអែលនៅទីក្រុង Rafah មានគោលបំណងធ្វើឱ្យតំបន់ហ្គាហ្សាមិនអាចរស់នៅបាន

អ៊ីស្រាអែល​បាន​ប្រកាស​ផែនការ​បើក​ការ​វាយប្រហារពេញ​លេញ​ទៅលើ​ទីប្រជុំជនក្នុងទីក្រុង Rafah នៃ​តំបន់​ហ្គាហ្សាភាគ​ខាង​ត្បូង ដោយ​អះអាង​ថា ​វា​ជា​មធ្យោបាយ​តែ​មួយ​គត់​ ដើម្បី “បំផ្លាញ” ក្រុម​ហាម៉ាស​ទាំង​ស្រុង។

ប៉ុន្តែយោងតាមអតីតមន្ត្រីយោធាបារាំង និង ជាអ្នកនិពន្ធផងដែរគឺ លោក Guillaume Ancel បានឲ្យដឹងថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅក្នុងទីក្រុង ដែលឥឡូវនេះជាម្ចាស់ផ្ទះសម្រាប់ពាក់កណ្តាលនៃចំនួនប្រជាជនរបស់តំបន់ហ្គាហ្សា គឺមិនមានការចាប់អារម្មណ៍ជាយុទ្ធសាស្ត្រនោះទេ។ នៅក្នុងការវិភាគរបស់គាត់ គោលដៅតែមួយគត់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ដេនចាមីន ណេតាន់យ៉ាហ៊ូន គឺធ្វើឱ្យតំបន់ប៉ាឡេស្ទីន “មិនអាចរស់នៅបាន”៕

ប្រភព៖ FRANCE 24, ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button