ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីហឹង្សាដោយចេតនាមួយកើតឡើង បង្កឡើងដោយកូនបង្កើតឈ្មោះ ធី វ៉ាន់នី ហៅ តាប៉ិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មានផ្ទៈនៅជិតគ្នា បានធ្វើសកម្មភាពយកកាំបិតផ្គាក់ដេញកាប់ឪពុករបស់ខ្លួនឈ្មោះ សេង ធី អាយុ ៦៨ ឆ្នាំ រស់នៅភូមិជាមួយគ្នា តែមិនបណ្តាលអោយរងរបួសទេ ដោយសារជនរងគ្រោះ រត់ចូលបន្ទប់ទឹក ជនបង្កក៏ធ្វើសកម្មភាពកាប់ទ្វារបន្ទប់ទឹកចំនួន០២ កាំបិត ធ្វើអោយធ្លាយទ្វារចំនួន០២ កន្លែងផងដែរ ។
មូលហេតុ ជនសង្ស័យផឹកស្រារស្រវឹង និងខឹងជនរងគ្រោះជាឪពុកស្ដីអោយរឿងខ្លួនខ្ជិលធ្វើការងារ
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីបន្តនីតិវិធីច្បាប់ ៕