ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌កំពុងរៀបចំសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២ ដើម្បីអនុវត្តនូវវិធានការគន្លឺះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ដូចការគ្រោងទុក ក្រសួងយុត្តធម៌ នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីរសៀលនេះ កំពុងតែរៀបចំសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២ ដើម្បីអនុវត្តនូវវិធានការគន្លឺះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង “ការពង្រឹង និង លើកកម្ពស់គុណភាព និង ប្រសិទ្ធិភាពនៃប្រព័ន្ធយុត្តធម៌” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តធម៌ និង ជាប្រធានគណៈបញ្ជការដឹកនាំយុទ្ធនាការ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ នៅសាលយុត្តិធម៌ នៃទីស្តីការនៃក្រសួងយុត្តិធម៌។

យុទ្ធនាការទាំង២នេះគឺ ១. យុទ្ធនាការ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ២. យុទ្ធនាការត្រួពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ៕

អត្ថបទពាក់ព័ន្ធ

Back to top button