ព័ត៌មានជាតិសុខភាព

ក្រសួងសុខាភិបាលការចុះពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន១១ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុក និងមានការណែនាំពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤

 ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន១១ ក្នុងស្រុកប្រតិបត្តិជើងព្រៃនិងស្រុកប្រតិបត្តិ ព្រៃឈរនៅក្នុងខេត្តកំពង់ចាម។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ដោយផ្តោតលើ៖

១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារនិងស្ថានភាពបរិស្ថានជុំវិញមណ្ឌល សុខភាព 

២-ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រង ធនធានមនុស្ស 

៣-ការគ្រប់គ្រងការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ

៤-លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ                

៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍

៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង

៧-ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ

៨-រៀបចំផែនការសកម្មភាព ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ             

៩- ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព

១០-ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល ។

បន្ថែមពីនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ក្រុមប្រឹក្សាឃុំ ជួយជំរុញពីការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុកពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។                                                      

ក្នុងការចុះពិនិត្យនោះដែរក៏មានការចូលរួមសម្របសម្រួលពីឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តកំពង់ចាម  និង អនុប្រធានមន្ទីរសុខាភិបាល ប្រធាន ការិយាល័យស្រុកប្រតិបត្តិទាំង២  និងមានការចូលរួមសហការពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចុះទៅមណ្ឌលសុខភាព ចំនួន១១  រួមមាន ៖

១. មណ្ឌលសុខភាព ខ្នុរដំបង

២. មណ្ឌលសុខភាពដូនដុំ

៣. មណ្ឌលសុខភាព ស្គន់

៤. មណ្ឌលសុខភាព ស្តើងជ័យ  

៥. មណ្ឌលសុខភាព ស្អាង

៦. មណ្ឌលសុខភាព ព្រីងជ្រុំ

៧.មណ្ឌលសុខភាព ក្រូច

៨.មណ្ឌលសុខភាពស្រង៉ែសំរោង

៩.មណ្ឌលសុខភាព ថ្មពូន

 ១០. មណ្ឌលសុខភាព តុងរ៉ុង

១១. មណ្ឌលសុខភាព សូសែន្យ

អត្ថបទពាក់ព័ន្ធ

Back to top button