ប្រធាននយោបាយរបស់ក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមនេះរបស់ខ្លួន កំពុងពិចារណាលើសំណើ ដើម្បីផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងផ្លាស់ប្តូរចំណាប់ខ្មាំងសម្រាប់អ្នកទោសប៉ាឡេស្ទីន។ ទន្ទឹមនឹងនេះផងដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហូ បានសច្ចាម្តងទៀតថា សង្រ្គាមនឹងមិនបញ្ចប់ដោយគ្មាន “ជ័យជម្នះដាច់ខាត” របស់អ៊ីស្រាអែលលើក្រុមហាម៉ាសនោះទេ។
ប្រភព៖ FRANCE 24, ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤